| ជំរើស | ម៉ោងធ្វើការ | ចំនួន |
|---|---|---|
| ទី១ | 6:00 – 12:00 និង 15:00 – 20:00 | 11 ម៉ោង |
| ទី២ | 7:00 – 12:00 និង 13:00 – 18:00 | 10 ម៉ោង |
| ទី៣ | 7:00 – 12:00 និង 14:00 – 20:00 | 11 ម៉ោង |
| ទី៤ | 8:00 – 13:00 និង 14:00 – 19:00 | 10 ម៉ោង |
| ទី៥ | 9:00 – 12:00 និង 13:00 – 20:00 | 10 ម៉ោង |
ការប្រជុំបុគ្គលិកបោកអ៊ុតត្រូវធ្វើឡើងជារៀងរាល់ដើមខែថ្ងៃទី01 ឬ អាចប្រែប្រួលទៅតាមការជុំគ្នារបស់បុគ្គលិកអោយជុំគ្នាតែម្តង
ការប្រជុំជាទូទៅត្រូវការប្រជុំចំនុចសំខាន់ៗ៖
ករណីណាមួយដែលបុគ្គលិកនៅក្នុងហាងបោកអ៊ុតដោះស្រាយមិនបានគឺត្រូវតែចូលរួមជួយដោះស្រាយ៖
ការដោះស្រាយត្រូវមានវិធីសាស្ត្រដោះស្រាយអោយបានល្អបំផុត ដើម្បីមានភាពស្និទ្ធស្នាលជាមួយអតិថិជន ឬ អាជ្ញាធរ ករណីត្រូវបញ្ចប់បញ្ហាគឺអាចបញ្ចប់បានដោយខ្លួនឯង ។ ករណីណាធំដុំដែលពាក់ព័ន្ធដល់ការបិទទីតាំង ឬ ដល់ការទំលាក់ផ្លាកផ្សេងៗអាចយកមកពិភាក្សាជាមួយគណគ្រប់គ្រងបន្ត។
ការបង្ហាត់បង្រៀនបុគ្គលិកដើម្បីអោយចេះប្រើប្រាស់បណ្តាញសង្គម
ការបង្ហាត់បង្រៀនបុគ្គលិកដើម្បីអោយគាត់ស្គាល់អំពីគុណតម្លៃនៃកន្លែងធ្វើការ គុណតម្លៃនៃហាងបោកអ៊ុត និង បច្ចេកទេសផ្សេងៗតាមជំនាញ រួមទាំងការទទួលខុសត្រូវ ។
ជាទូទៅបុគ្គលិកទាំងអស់នៅក្នុងហាងត្រូវចេះកិច្ចការងារទាំងអស់ព្រោះវាជាកិច្ចការងារដែលនៅក្នុងផ្ទះដែលជាទូទៅគឺត្រូវបានធ្វើអោយក្លាយជាទំលាប់ល្អ ។
ត្រូវធ្វើរបាយការណ៍ទូទៅសម្រាប់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែ ជូនទៅប្រធានផ្នែកគ្រប់គ្រង
